លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ មិថុនា ចំនួន ២៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥២នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥២នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២២នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់(ស្រី ០នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៦១,៧៩ក្រាម។
-មេតំហ្វេតាមីន(Wy)= ១០,៣៧ក្រាម។
-កេតាមីន(Ke)= ១៤,២០ក្រាម។
-អុិចស្តាសុី(mdma)= ១៣,០៣ក្រាម។
-ហេរ៉ូអុីន(Heroine)= ២៦,០៦ក្រាម។

– លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៧អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,១៨ក្រាម។

២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩៣ក្រាម។

៣ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១១នាក់ ចាប់យកIce ០,២៨ក្រាម។

៤ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១០៦,៦៥ក្រាម។

៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ៣០,៦១ក្រាម។

៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៥,៦២ក្រាម, Wy ១០,៣៧ក្រាម, Ke ១៤,២០ក្រាម, MDMA ១៣,០៣ក្រាម និងHeroine ២៦,០៦ក្រាម។

៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៥ក្រាម។

PM : ២អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១,០៧ក្រាម។

២ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់។

 

You might like