អន្តរជាតិះ- អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Effie Defrin បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយពីការសងសឹករបស់អ៊ីរ៉ង់ ដោយប្រើប្រាស់ដ្រូនជាង ១០០ គ្រឿង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Defrin បាននិយាយថា ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ អ៊ីរ៉ង់ បានបាញ់បង្ហោះដ្រូនជាង ១០០ គ្រឿង សំដៅមកកាន់ប្រទេសអ៊ីស្រាអែល។
– លោក Defrin បានបន្ថែមថា ប្រព័ន្ធការពារដែនអាកាស ចាប់ផ្ដើមដំណើរការគ្រប់ទីតាំងទាំងអស់ ។
– អ្នកនាំពាក្យកងទ័ព ក៏បានជំរុញប្រជាជនអ៊ីស្រាអែល ឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ផងដែរ៕

