លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ មិថុនា ចំនួន ៣១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦០នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ៖
+ជួញដូរ ៨ករណី ឃាត់ ១៨នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៣១នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់(ស្រី ២នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៨៦,២២ក្រាម។
-កញ្ឆា = ៧៧៨៤៤,០ក្រាម។

– លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកកញ្ឆាស្ងួត ៧៧៨៤៤,០ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១០៨,៣៧ក្រាម។

៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦២,២១ក្រាម។

៤ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៣៤ក្រាម, Ke ១,៥៣ក្រាម និងMDMA ០,១៦ក្រាម។

៦ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ រក្សាទុក ៦ករណី ឃាត់ ១១នាក់ ចាប់យកIce ៣៧,២០ក្រាម។

៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៥,០២ក្រាម។

៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៥ក្រាម។

៩ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៥ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥១,៤៣ក្រាម។

PM : ២អង្គភាព
១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៧៨ក្រាម។

 

 

You might like