បន្ទាយមានជយ័ះ- យោងតាមការឱ្យដឹងពី មន្ត្រីអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះមានការកកស្ទះក្រុមអាជីវករ និងភ្ញៀវទេសចរ ដែលធ្វើដំណើរចូលទៅក្នុងប្រទេសថៃ ត្រង់ចំណុចវាយប៉ាស្ព័រ ឬប័រដឺផាស់ក្នុងទឹកដីថៃ រហូតដល់ទឹកដីកម្ពុជា ត្រង់ចំណុចប្រាសាទ នៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះមូលហេតុដោយសារភាគីថៃរឹតបន្តឹងការវាយត្រាចូលទឹកដីថៃ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បន្ទាប់ពីមានភាពតានតឹងផ្នែកយោធារវាង កម្ពុជា-ថៃ មន្ត្រីប្រចាំច្រកទ្វារបញ្ជាក់ថា សម្រាប់ប៉ាស្ព័រ និងបណ្ណព្រំដែនជនជាតិខ្មែរ ខាងភាគីថៃគេបានផ្ដល់ជូនតែមួយសប្ដាហ៍ប៉ុណ្ណោះ ខុសពីពេលកន្លងទៅប៉ាស្ព័រដើរលេង ខាងភាគីថៃគេអនុញ្ញាតឱ្យ ៦០ថ្ងៃ។
– សភាពការណ៍នេះ ខាងកម្ពុជាវិញ ក៏បានចាប់អនុវត្តដូចគ្នាទៅនឹងភាគីថៃផងដែរ៕


