កីឡាះ- ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមគោជល់អេស្ប៉ាញ កីឡាករ Lamine Yamal បាននិយាយរឿងខ្លះៗអំពី Cristiano Ronaldo មុនពួកគេត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មុនជំនួបដ៏ធំនេះមកដល់ Yamal បានចាត់ទុក Ronaldo ជាវីរបុរសបាល់ទាត់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានបង្ហាញក្តីរំភើបផងដែរ ដែលអាចលេងវគ្គផ្តាច់ព្រ័ត្រទល់នឹង ព័រទុយហ្គាល់ និង Ronaldo ហើយជឿជាក់ថា ការប្រកួតនេះ នឹងអាចឱ្យខ្លួនវាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនបាន។
– គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Nations League រវាង អេស្ប៉ាញ និងព័រទុយហ្គាល់ នឹងធ្វើឡើងនៅយប់រំលងអាធ្រាត្រថ្ងៃ អាទិត្យ ឈានចូលថ្ងៃ ចន្ទ ទី ៩ ខែ មិថុនា ឆ្នាំ ២០២៥៕
