ឈ្លោះគ្នាជាមួយអ្នកជិតខាង បាញ់គំរាមមួយគ្រាប់ តែត្រូវជើងប្រពន្ធខ្លួនឯងរួចដឹកយកទៅពេទ្យ

ភ្នំពេញ ៖- បុរសម្នាក់បានឈ្លោះជាមួយនិងអ្នកជិតខាង ហើយខឹងចិត្តក៏បានឡើងទៅយកកាំភ្លើងនៅលើផ្ទះចុះមកក្រោមរួចបាញ់មួយគ្រាប់នៅមុខហាង ប៉ុន្តែផ្លាតគ្រាប់ត្រូវចំជើងប្រពន្ធខ្លូនឯងរួចរើសយកសំបកគ្រាប់និងដឹកប្រពន្ឋទៅពេទ្យបាត់ទៅ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍ខាងលើនេះបានកើតកាលពីវេលា៩និង៤០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥នៅហាងទូរសព្ទ័យីហោឋានសួគ៍តាមបណ្ដាយផ្លូវ១៤៨កែងផ្លូវ១៥ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញរាជធានីភ្នំពេញ៕

 

 

You might like