អ៊ីស្រាអែល​ ​វាយ​ប្រហារ​ ១៧ ដង ​លើរដ្ឋធានីលីបង់

អន្តរជាតិះ- កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារយ៉ាងតិចចំនួន ១៧ លើកលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut របស់ប្រទេសលីបង់។ សារព័ត៌មាន Al Jazeera បានរាយការណ៍ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ សារព័ត៌មាន Al Jazeera បានឲ្យដឹងថា នៅតំបន់ជាយក្រុងភាគខាងត្បូង រងការវាយប្រហារដោយយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក។

– អ៊ីស្រាអែល ធ្វើការវាយប្រហារដោយផ្ទាល់ចំនួន ៦ ដង និងការវាយប្រហារគំរាមចំនួន ១០ ដង ។

– ទន្ទឹមនោះ IDF បញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនគឺកំណត់គោលដៅលើទីតាំងអង្គភាព Hezbollah នៅ Dahieh ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ខណកងទ័ព​អ៊ីស្រាអែល​ ក៏បាន​ចេញ​ការ​ព្រមានដល់​អ្នក​ស្រុក​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​ជា​បន្ទាន់ ផងដែរ។

– គួរបញ្ជាក់ថា ចាប់តាំងពីចុងខែមេសា និងរហូតមកដល់ពេលនេះ អ៊ីស្រាអែល បានកំណត់គោលដៅប្រតិបត្តិការយោធារបស់ខ្លួនទៅកាន់តំបន់ភាគខាងត្បូងនៃរដ្ឋធានីលីបង់ ដែលអះអាងថាកម្ចាត់ Hezbollah ៕

 

You might like