គោព្រៃកម្ពុជា ប្រកួតចាញ់តា​ជីគីស្ថាន ២-១ ក្នុងជំនួបមិត្តភាព

កីឡាះ- ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវជម្រើសជាតិតា​ជីគីស្ថាន ដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅរាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប្រកួតរបស់ក្រុមគោព្រៃ ដែលសម្បូរដោយកីឡាករវ័យក្មេងនេះ វគ្គទី១ ក្រុមទាំងពីរ បានរក្សាសំណាញ់ទីរៀងខ្លួន ។ ប៉ុន្ដែចូលវគ្គទី២ តាហ្ស៊ីគីស្ថាន រកបាន ២គ្រាប់ជាបន្ដបន្ទាប់ មុនកីឡាករ មិន រតនៈ វាយបកបាន ១គ្រាប់ឲ្យម្ចាស់ផ្ទះកម្ពុជា នៅនាទី៧១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង៕

 

 

You might like