ភ្នំពេញ ៖ – កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចសកម្ម និងមិនរាងចាល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ សួន បញ្ញារិទ្ធ អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ អាសយដ្ឋានបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី លួចម៉ូតូកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
– វត្ថុតាងដកហូតម៉ូតូចំនួន១គ្រឿង ម៉ាក HONDA DAELIM (សង់ការ៉េ) 100CC ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AV-3265 (របស់ជនរងគ្រោះ)។
– បច្ចុប្បន្នម៉ូតូខាងលើបានប្រគល់ជូនជនរងគ្រោះវិញ និងជនសង្ស័យកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

