អន្តរជាតិះ- នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីធានាដល់ការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ ចំពេលមានភាពតានតឹងកើនឡើង នៅក្នុងទ្វីបអឺរ៉ុប។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅពេលត្រូវបានសួរថាតើលោក ប្តេជ្ញាការចំណាយដែលចាំបាច់ក្នុងវិស័យការពារជាតិបែបណាខ្លះ លោក Starmer បានឆ្លើយថា យើងប្តេជ្ញាចំណាយអ្វីដែលយើងត្រូវការ។
– លោក Starmer បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Glasgow ថា អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺយើងនឹងធ្វើវា។
– ទន្ទឹមនោះ លោក ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសចំពោះអង្គការណាតូ រួមទាំងការប្តេជ្ញាចិត្តនៃសមត្ថភាពនុយក្លេអ៊ែរផងដែរ។
– លោក Starmer បានបន្ថែមចុងក្រោយថា យុគសម័យថ្មីនេះ គឺងាយនឹងរងការគំរាមកំហែង ដូច្នេះទាមទារឲ្យត្រូវមានការចំណាយចាំបាច់សម្រាប់វិស័យការពារជាតិ និងសន្តិសុខ ៕
