រុស្ស៊ី ខាត ៧ពាន់លានដុល្លារ ក្រោយអ៊ុយក្រែន វាយប្រហារតំបន់ស៊ីបេរី

អន្តរជាតិះ- អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ចូលបំផ្លាញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងតំបន់ស៊ីបេរី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការវាយប្រហារនេះ គឺជ្រៅបំផុតមិនធ្លាប់មានដែលអ៊ុយក្រែន កំណត់គោលដៅលើរុស្ស៊ី មុនការពិភាក្សាស្តីពីបទឈប់បាញ់ កើតឡើង។

– អ៊ុយក្រែន អះអាងថា បានកម្ទេចយន្តហោះរុស្ស៊ីតម្លៃ ៧ ពាន់លានដុល្លារអាមេរិក ដែលចតនៅមូលដ្ឋានទ័ពអាកាសចំនួន ៤ ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីព្រំដែន ។

– ទន្ទឹមនោះ ប្រភពពីសេវាសន្តិសុខអ៊ុយក្រែន (SBU) បានឲ្យដឹងថា ការវាយប្រហារ ប្រើយន្តហោះគ្មានមនុស្សបើកចំនួន ៤១ គ្រឿង ។

– ប្រភព បានបន្ថែមថា យន្តហោះគ្មានមនុស្សបើក ត្រូវបានកំណត់គោលដៅជាក់លាក់ សម្រាប់វាយប្រហារជ្រៅលើគោលដៅដែលឆ្ងាយបំផុត៕

 

 

You might like