ព្រះសីហនុ៖- កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះអន្ដរាគមន៍ជួយរំដោះស្ដ្រីរងគ្រោះ និងធ្វើការឃាត់ខ្លួនជនដៃដល់ជាជនជាតិចិនម្នាក់ ឈ្មោះ ZHANG XiAO XiANG អាយុ៣៨ឆ្នាំពីបទនាំយកស្ដ្រីខ្មែរម្នាក់វ័យ២០ឆ្នាំ ត្រូវជាសង្សា ខ្លួនទៅបង្ខាំងក្នុងបន្ទប់ និងធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរ បណ្ដាលឲ្យរងរបួសពេញខ្លួនប្រាណ នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្តឹងពីក្រុមគ្រួសារ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

បច្ចុប្បន្នស្ដ្រីរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីបញ្ជូនទៅសង្គ្រោះ ខណៈជនដៃដល់ជនជាតិចិន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

