ព្រះវិហារ ៖- យុវជនម្នាក់ធ្វើសកម្មភាពហឹង្សា កាប់លើតយុវជនម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់ ភូមិកំពង់ចម្លង ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ហើយរត់គេចខ្លួន រហូតដល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជនសង្សយ័ឈ្មោះ អូន សំអៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស ស្ថិតក្នុង ភូមិដើមពោធិ៍ ឃុំកន្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
– ជនរងគ្រោះឈ្មោះ មាស សំអឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។
– ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ មាស សំអឿន បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារពិតប្រាកដមែន។
– មូលហេតុដោយសារតែជនរងគ្រោះឆាតមកហៅសង្សារខ្លួនផឹកស្រា ទើបធ្វើឲ្យខ្លួនមានការប្រច័ណ្ឌ រួចក៏បានធ្វើសកម្មភាពខាងលើ។
– បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កសាងសំណុំរឿងតាមនីតិវិធីបន្ត៕(រូបភាពះអគ្គស្នងការដ្ឋាន នគរបាលជាតិ)
