ចាប់ខ្លួនជនបរទេស ភាគច្រើនជនជាតិជប៉ុនជាច្រើននាក់ក្នុងប្រតិបត្តិការបង្រ្កាបទីតាំង អនឡាញ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជយ័៖- កាលពីរសៀលថ្ងែទី២៧ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្រ្កាបទីតាំងអនឡាញ ដែលមានជនបរទេសពួនសំងំ ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងបុរីជាប់ផែស្ងួត PVN ក្នុងសង្កាត់ផ្សារកណ្ដាល នៃទីក្រុងប៉ោយប៉ែត។

– សមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនបានជនបរទេសជាច្រើននាក់ ក្នុងនោះមានជនជាតិជប៉ុន ប្រមាណ ៥០នាក់ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រភពដដែល បានឲ្យដឹងទៀតថា ជនបរទេសដែលត្រូវបានឃាត់ខ្លួន បាននាំខ្លួនដឹកតាមរយៈរថយន្តក្រុង ចេញកាលពីព្រលប់ថ្ងៃដដែល ទៅកាន់រាជធានីភ្នំពេញ ។

– បើតាមពលរដ្ឋក្រុងប៉ោយប៉ែត ដែលដឹងស្ទើគ្រប់គ្នាថា ក្រៅពីទីតាំងអនឡាយខាងលើ នៅក្រុងប៉ោយប៉ែត នៅមានទីតាំងអនឡាញជាច្រើនទៀត ដែលមានទ្រង់ទ្រាយធំៗ មិនទាន់បង្រ្កាបនៅឡើយ៕

 

You might like