អ៊ីស្រាអែល ថា សាលារៀនដែលខ្លួនទម្លាក់គ្រាប់លើ គឺជាទីបញ្ជាការភេរវករ ខណៈមនុស្សស្លាប់កើនដល់ ៨១នាក់

អន្តរជាតិះ- តួលេខពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្គាហ្សា ក្នុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល បានកើនឡើងដល់៨១នាក់ហើយ ខណៈកងកម្លាំងរបស់លោក Benjamin Netanyahu អះអាងថា សាលារៀន Fahmi Al-Jarjawi ដែលគេអះអាងថាជាជម្រកជនភៀសខ្លួននោះ តាមពិតទៅជាកន្លែងក្រុមភេរវករប្រើធ្វើជាទីបញ្ជាការរៀបគម្រោងវាយប្រហារទេ ទើបខ្លួនទម្លាក់គ្រាប់បែកលើ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងរបស់អ៊ីស្រាអែលនេះ គឺមិនមានព័ស្តុងតាងនោះទេ។

– តាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥, ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល បានចាប់ផ្តើមនាពេលព្រឹកព្រហាមថ្ងៃចន្ទ សម្លាប់មនុស្សទូទាំងជ្រោយហ្គាហ្សា ប៉ុន្តែនៅទីក្រុងហ្គាហ្សា ជាកន្លែងមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺ ៥៣នាក់។

– នៅទីក្រុងហ្គាហ្សានោះដែរ គ្រាន់តែក្នុងសាលារៀន Fahmi Al-Jarjawi មានមនុស្សស្លាប់ដល់ទៅ៣៦នាក់ទៅហើយ រួមទាំងកុមារ១៨នាក់និងស្រ្តី៦នាក់ផងដែរ ខណៈ៥៥នាក់រងរបួស។

– របាយការណ៍ខាងលើបញ្ជាក់ថា មូលហេតុបណ្តាលឲ្យទីនោះមានមនុស្សបាត់បង់ជីវិតច្រើនបែបនេះ គឺដោយសារតែអ៊ីស្រាអែលបាញ់៣គ្រាប់ ចំពេលមនុស្សម្នាកំពុងដេកលង់លក់។

– ក្រោយការវាយប្រហារនោះ លោក Netanyahu បានព្រមានដល់ក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងនៅសេសសល់ជាបន្ទាន់ប្រសិនចង់បញ្ចប់សង្គ្រាម បើមិនដូច្នោះទេ ពួកគេនឹងរងទុក្ខវេទនាកាន់តែខ្លាំង។

– សូមជម្រាបជាថ្មី យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា ផ្តើមឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់។ អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥៣ ០០០នាក់ ភាគច្រើនជាជនស៊ីវិល, បំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងបង្ខំមនុស្សជិតពីរលាននាក់ រត់ចោលផ្ទះសម្បែង៕

 

 

You might like