លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២៦ ឧសភា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់

ភ្នំពេញ៖ -គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

-ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ២នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៤នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ២៩នាក់(ស្រី ០នាក់)

-វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែឧសភា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២៧,៩៧ក្រាម។
-មេតំហ្វេតាមីន(Wy)= ០,១៣ក្រាម។

-លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់។

២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ០,៥២ក្រាម។

៣ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៨ក្រាម និងWy ០,១៣ក្រាម។

៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២១នាក់ និងដីកា ១ករណី ចាប់យកIce ២៤,៨៩ក្រាម។

៥ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,២១ក្រាម។

PM : ៤អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៣ក្រាម។

៣ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។

៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៦ក្រាម។

 

You might like