អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការរក្សាភាពស្ងៀមស្ងាត់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី នាពេលថ្មីៗនេះលើអ៊ុយក្រែន។
– លោក Zelensky បានចាត់ទុកទង្វើបែបនេះរបស់អាមេរិកថាជាការជំរុញទឹកចិត្តលោកប្រធានាធិបតី Vladimir Putin ឲ្យបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតលើអ៊ុយក្រែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការវាយប្រហារនេះ រុស្ស៊ី ប្រើយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលចំនួន ៣៦៧ គ្រាប់ ដែលជាចំនួនខ្ពស់បំផុតមួយជាលើកដំបូងមិនធ្លាប់មានក្នុងការវាយប្រហារតែមួយយប់ ។
– ទន្ទឹមនោះ យ៉ាងហោចណាស់មនុស្ស ១២ នាក់ រួមទាំងកុមារ ៣ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន។
– ទោះជាយ៉ាងណា កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ចេញប្រតិកម្ម ដោយថា លោក មិនសប្បាយចិត្តនឹងអ្វីដែលលោក Putin កំពុងធ្វើនោះទេ ។
– គួរបញ្ជាក់ថា កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន ២៩៨ គ្រឿង និងគ្រាប់មីស៊ីល cruise និង ballistic missiles ៕
