អាគារមន្ទីរពេទ្យនៅហ្គាហ្សា ៩៤ ភាគរយ ក្លាយជាផេះផង់ ដោយសារស្នាដៃ អ៊ីស្រាអែល

អន្តរជាតិះ- អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា យ៉ាងហោចណាស់ ៩៤ ភាគរយ នៃមន្ទីរពេទ្យទាំងអស់នៅហ្គាហ្សាស្ទ្រីប រងការខូចខាត ឬបំផ្លាញ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជននៅភាគខាងជើងនៃតំបន់ប៉ាឡេស្ទីន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– របាយការណ៍ដដែល បន្ថែមថា មានតែមន្ទីរពេទ្យចំនួន ១៩ ប៉ុណ្ណោះ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦ នៅហ្គាហ្សា ដែលនៅដំណើរការ រួមទាំងមណ្ឌលសុខភាព ជាមូលដ្ឋានសម្រាប់អ្នកជំងឺដែលនៅសេសសល់នៅក្នុងមន្ទីរពេទ្យ ហើយកំពុងជួបការលំបាកក្រោមការខ្វះខាតការផ្គត់ផ្គង់ធ្ងន់ធ្ងរ កង្វះបុគ្គលិកសុខាភិបាល អសន្តិសុខជាប់លាប់ និងការកើនឡើងនៃចំនួនអ្នកស្លាប់ ។ ក្នុងចំណោម ១៩ គឺមានតែ ១២ មន្ទីរពេទ្យ ប៉ុណ្ណោះដែលអាចផ្តល់សេវាសង្គ្រោះបន្ទាន់។

– របាយការណ៍ បន្តថា មកដល់ពេលនេះ ៩៤ ភាគរយនៃមន្ទីរពេទ្យទាំងអស់ នៅហ្គាហ្សា រងការខូចខាត និងបំផ្លាញ។

– ចាប់តាំងពីការបន្តនៃអរិភាពក្នុងរង្វង់ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ មក អង្គការសុខភាពពិភពលោក បានកត់ត្រាការវាយប្រហារចំនួន ២៨ លើទីតាំងមន្ទីរពេទ្យ ហើយចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ យ៉ាងហោចណាស់មានការវាយប្រហារបែបនេះចំនួន ៦៩៧ ករណី៕

 

You might like