អន្តរជាតិះ- លោក Dan Eddy ប្រធានផ្នែកសង្គ្រោះអគ្គីភ័យក្រុង San Diego បាននិយាយថា មនុស្ស ២ នាក់ស្លាប់ និង ៨ នាក់រងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ Cessna 550 ក្នុងទីតាំងលំនៅដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទោះជាយ៉ាងណា អាជ្ញាធរក្នុងតំបន់ បានព្រមានថា តួលេខអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត ផងដែរ។

– ទន្ទឹមនោះ ឧបទ្ទវហេតុនេះ កំពុងត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA)។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយផងដែរ ក្នុងពេលឆាប់ៗនេះ។
– គួរបញ្ជាក់ថា យន្តហោះ Cessna 550 បានធ្លាក់ក្នុងការតាំងទីលំនៅដ្ឋាន Murphy Canyon នៅភាគខាងជើងនៃទីក្រុង កាលពីព្រឹកមិញ ដោយបណ្ដាលឲ្យឆេះផ្ទះអស់ ១៥ខ្នង។ មូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេរាយការណ៍ថា ពេលយន្តហោះធ្លាក់ តំបន់នោះមានគ្របដណ្តប់ដោយអ័ព្ទយ៉ាងក្រាស់៕
