អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនស្ត្រីប្រធានផ្សារទួលពង្រនិងបក្ខពួក៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញះ- អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនស្រ្តីប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លូនពាក់ព័ន្ធការដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរ តាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ជនសង្ស័យទាំង៤រូបរួមមាន៖

ទី១៖ ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ប្រធានផ្សារទួលពង្រ​ ។

ទី២៖ ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងថតវីដេអូ​ ។

ទី៣៖ ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ​ ។

ទី៤៖ ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ​ ។

អាណត្តិ​នេះហេីយ​កុំចេះតែហ៊ាន​ សម្ដេច​ធិបតី​ប្រមុខរាជរដ្ឋាភិបាល​ មិនអត់ឱនអោយ​បុគ្គល​ណា ធ្វើ​បាប​ប្រជាពលរដ្ឋ​ឡើយ៕

 

 

You might like