អន្តរជាតិះ- រដ្ឋាភិបាលកាលពីសប្ដាហ៍មុន បានអនុម័តលើគម្រោងអភិវឌ្ឍតំបន់អេកូទេសចរណ៍ និងកន្លែងកីឡាវាយកូនហ្គោលក្រុងទំហំ ១,៥ ប៊ីលានដុល្លារ របស់ The Trump Organization ដែលជាក្រុមហ៊ុនពហុវិស័យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូក្នុងស្រុក នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– គម្រោងដែលចុះហត្ថលេខាអនុម័តដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នេះ លាតសន្ធឹងលើផ្ទៃដៃ ៩៩០ ហិចតា ក្នុងខេត្តភាគខាងជើង Hung Yen ដោយមានព្រំប្រទល់ជាប់ទន្លេក្រហមពីខាងជើងនិងខាងលិច។
– ក្រៅពីកន្លែងវាយកូនហ្គោល គម្រោងដដែលក៏មានតំបន់លំនៅដ្ឋាន និងសួនកម្សាន្តផងដែរ។ ការសាងសង់ត្រូវបានគ្រោងទុកចន្លោះពីត្រីមាសទី ២ ឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៩។
– បើតាម VnExpress គម្រោងនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Kinh Bac City និង The Trump Organization ដែលជាក្រុមហ៊ុនពហុវិស័យរបស់លោក ត្រាំ។
– គួរគូសបញ្ជាក់ថា បច្ចុប្បន្ន The Trump Organization គ្រប់គ្រង និងដំណើរការសណ្ឋាគារ ទីលានវាយកូនហ្គោល អចលនទ្រព្យពាណិជ្ជកម្ម និងអចលនទ្រព្យលំនៅដ្ឋានជាច្រើននៅទូទាំងពិភពលោក។ នៅអាស៊ី ក្រុមហ៊ុនមានទីលានវាយកូនហ្គោលនៅឌូបៃ ឥណ្ឌូណេស៊ី អូម៉ង់ និងអចលនទ្រព្យនៅកូរ៉េខាងត្បូង ហ្វីលីពីន និងឥណ្ឌា៕
