អន្តរជាតិះ- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលការគំរាមកំហែងពីចក្រភពអង់គ្លេស កាណាដា និងបារាំង ដោយសម្តែងការត្រៀមខ្លួនតែមួយគត់ ដើម្បីចាត់វិធានការជាក់ស្តែងលើសង្គ្រាមនៅតំបន់ហ្គាហ្សា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមសេចក្តីថ្លែងការណ៍របស់លោក បានលើកឡើងថា រដ្ឋជ្វីហ្វ នឹងមិនបោះបង់ចោលសិទ្ធិការពារខ្លួនឡើយ ហើយមានបំណងចង់សម្រេចបានជ័យជំនះទាំងស្រុង នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។
– កាលពីថ្ងៃទី ១៩ ខែឧសភា វិមាន Elysee បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer រួមទាំងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដែលមេដឹកនាំប្រឆាំងនឹងការវាយលុកជាថ្មីរបស់អ៊ីស្រាអែល និងថ្កោលទោសនូវអ្វីដែលហៅថាវោហាសាស្ត្រដ៏អាក្រក់ ដោយពណ៌នាការទម្លាក់គ្រាប់បែកនេះថាជាការកើនឡើងមិនសមាមាត្រ ហើយព្រមានថានឹងមិនឲ្យមានទង្វើទាំងអស់នេះ មានជាបន្តបន្ទាប់នោះទេ ៕
