ថៃ ចាប់ផ្ទុះកូវីដខ្លាំងឡើងវិញ នៅថ្ងៃបុណ្យចូលឆ្នាំ

អន្តរជាតិះ- ករណីនៃជំងឺកូវីដ ១៩ បានកើនឡើងនៅក្នុងប្រទេសថៃ ជាមួយនឹងការឆ្លងសរុបចំនួន ៧១,០៦៧ នាក់ និងស្លាប់ចំនួន ១៩ នាក់ ដែលជាស្ថិតិនៅចន្លោះថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ១៤ ខែឧសភា នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានកូវីដ ១៩ របស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ចំនួនករណីឆ្លងនៅតែបន្តកើនឡើង ជាមួយនឹងការផ្ទុះជាចង្កោមសំខាន់ៗចំនួនត្រូវបានកំណត់។ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យសង្ក្រាន្ត ក្នុងអំឡុងពេលនោះចំនួនករណីបានកើនឡើងជាលំដាប់។

– ទន្ទឹមនោះ ទិន្នន័យពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បង្ហាញពីកើនឡើងនៃប្រភេទ Omicron XEC នៅក្នុងប្រទេសថៃ ក្នុងអំឡុងខែមករា និងកុម្ភៈ។ អាជ្ញាធរ​ បាន​ជំរុញ​ឲ្យ​សាធារណជន​បន្ត​ប្រុង​ប្រយ័ត្ន តាមដាន​រោគសញ្ញា លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​ពាក់​ម៉ាស់​នៅ​កន្លែង​មាន​មនុស្ស​ច្រើន។

– គួរបញ្ជាក់ថា ថៃ កំពុងរងការវាយប្រហារដោយ ប្រភេទនៃកូវីដ Omicron XEC ដែលទើបនឹងលេចចេញថ្មី ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងក្នុងប្រទេសអាឡឺម៉ង់ ក្នុងខែមិថុនា ឆ្នាំ ២០២៤ ហើយមានសន្ទុះឆ្លងលឿនខុសពីធម្មតា៕

 

 

You might like