អន្តរជាតិះ- ការិយាល័យអ្នកនយោបាយ បានប្រកាសកាលពីថ្ងៃអាទិត្យថា ពីការវិភាគរបស់វេជ្ជបណ្ឌិត កាលពីថ្ងៃសុក្រ ចំពោះអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ថា មានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាត។
– សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ស្ថានភាពនៃជំងឺគឺកាន់តែធ្ងន់ធ្ងរ ខណអ្នកនាំពាក្យលោក Biden ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកប្រធានាធិបតី និងក្រុមគ្រួសារ កំពុងពិនិត្យមើលជម្រើសនៃការព្យាបាលជាមួយគ្រូពេទ្យ ផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទន្ទឹមនោះ សម្រាប់បញ្ហានេះ សេតវិមាន នៅមិនទាន់ឆ្លើយតប សម្រាប់ការធ្វើអត្ថាធិប្បាយលើការរកឃើញជំងឺមហារីកលើអតីតមេដឹកនាំ អាមេរិកនោះទេ។
– គួរបញ្ជាក់ថា លោក Biden មានអាយុ ៨២ ឆ្នាំ ហើយលោក ក៏ធ្លាប់ទទួលការវះកាត់ម្ដង កាលពីខែមីនា ឆ្នាំ ២០២៣ ៕

