ជំនួបបិទរដូវកាល CPL ​តំបន់ BOTTOM ល្ងាចនេះ ទ័ព ប៉ះក្រសួងមហាផ្ទៃ ខណៈអាយអេសអាយ ជួបឡាយហ្វ

កីឡាះ- ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ​ ដំណាក់កាលទី២ (សប្តាហ៍ទី៣១) ដែលជាការប្រកួតចុងក្រោយនៃរដូវកាលនេះ​ ដោយថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះមាន២គូ លើទីលានផ្សេងគ្នា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សម្រាប់ការប្រកួតចុងក្រោយក្នុងតំបន់ BOttom ល្ងាចនេះ ក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) ទទួលភ្ញៀវក្រុមសមគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នៅកីឡដ្ឋានស្តាចចាស់ និងអាយអេសអាយ ដង្កោសែនជ័យ ទទួលក្រុមឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋាន អាយអេសអាយ វេលាម៉ោង១៨៖០០នាទីល្ងាចដូចគ្នា។

– គិតត្រឹមសប្ដាហ៍ទី៣០ នៃការប្រកួត CPL ក្នុងតំបន់ BOTTOM ក្រុមដង្កោសែនជ័យ ឈរនៅលេខ៧ ដោយមាន៣៩ពិន្ទុ ក្រុមកងយោធពលខេមរភូមិន្ទ ឈរលេខ៨ មាន៣១ពិន្ទុ ក្រុមគិរីវង់ ឈរលេខ៩ មាន១៨ពិន្ទុ ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ឈរលេខ១០ មាន១៨ពិន្ទុ និងសមគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឈរបាតតារាងមាន៨ពិន្ទុ៕

 

 

You might like