ចៃដន្យម៉្លេះ! អ្នកស៊ីញ៉ូ រថយន្តឲ្យឡើងលើ កន្លែងលាង ស្លាប់ដោយរថយន្ត ស្ទុះទៅបុកផ្ទុប់ជញ្ជាំង

ព្រះសីហនុះ- -បុរសម្នាក់ដែលជាកូនម្ចាស់ផ្ទះលាងឡានបានស្លាប់ ពេលកំពុងសុីញ៉ូរថយន្តមួយគ្រឿងឡើងកន្លែងលាង ដោយអ្នកបើកច្រឡំជាន់ហ្គា ថាជាហ្វ្រាំង។

– ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១៦ឧសភា២០២៥ ចំណុចផ្ទះលាងរថយន្ដ០១កន្លែងស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាម្ចាស់កន្លែងលាងឡាននោះ ឈ្មោះ សាត សឿន ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរលាងរថយន្ដ ។

– បើតាមសមត្ថកិច្ចបញ្ជាក់បន្ថែមថា អ្នកបើកបរថយន្តបានបើកឡើងលើកន្លែងលាងរថយន្ដ ដែលមាន(ជនរងគ្រោះ) ជាអ្នកសុីញ៉ូលើកដៃជាសញ្ញានៅពីមុខរថយន្ត ឲ្យឈប់ តែអ្នកបើកបរមិនជាន់ហ្វ្រាំង បែរជាច្រឡំជាន់ហ្គារ បណ្តាលឲ្យរថយន្តស្ទុះទៅមុខបុកអ្នកសុីញ៉ូផ្ទប់នឹងជញ្ជាំងផ្ទះបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

– ករណីនេះសមត្ថកិច្ចជំនាញ បន្តដោះស្រាយតាមនិតិវិធី៕

 

You might like