អវត្តមាន Putin នៅទួរគីយ៉េ ធ្វើឲ្យអ៊ុយក្រែន នៅតែមិនទាន់ងើបផុតពីសង្គ្រាម

អន្តរជាតិះ- លោក Vladimir Putin បានគេចវេះការជួបទល់មុខជាមួយ លោក Volodymyr Zelenskyy នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍ ដែលបញ្ជូនគណៈប្រតិភូទៅកិច្ចពិភាក្សាសន្តិភាពដែលបានគ្រោងទុកជំនួសវិញ។

– កិច្ចចរចាដោយផ្ទាល់នៅទួរគីនេះ ជាលើកដំបូងរវាងលោក Putin និងលោក Zelensky ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ប៉ុន្តែក្តីសង្ឃឹមនេះ មិនអាចកើតឡើងទេ។

– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានលើកឡើងដែរថា ជំនួបនេះ ក្រុងវ៉ាស៊ីនតោន មិនសង្ឃឹមតាំងពីដំបូងមកម្ល៉េះ។

– ជំនួបនៅទួរគីយ៉េនេះ រុស្ស៊ី បានបញ្ជូនគណៈប្រតិភូសំខាន់ៗទៅចូលរួម តែមិនមានវត្តមានរបស់លោក Putin នោះទេ ខណពិភពលោក កំពុងរង់ចាំមើលការជួបទល់មុខរវាងលោក និងលោក Zelensky ៕

 

 

You might like