ព្រះសីហនុះ-រថយន្ត ម៉ាក់(RANGE ROVER)០១គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខតាកែវ2B-8888
ឆេះអស់ទាំងស្រុងពេលកំពុងបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ តែមិនបណ្តាលឲ្យមានជនរងគ្រោះនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣:៥៣នាទីទៀបភ្លឺ ត្រូវនឹង ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា/ខេត្តព្រះសីហនុ។
– អ្នកបើកបររថយន្ត ឈ្មោះ ជ័យ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ បច្ចុប្បន្ន រស់នៅភូមិ រវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ និងអ្នករួមដំណើរចំនួន០១នាក់ ភេទប្រុស ជនជាតិ ចិន។
– មូលហេតុ: តាមការបញ្ជាក់ពីអ្នកបើកបររថយន្តខាងលើ ថារថយន្តបានលោតចេញសញ្ញាឆេក ហើយក៏ហុយផ្សែងនិងចេញអណ្តាតភ្លើងនៅផ្នែកខាងមុខរថយន្ត បង្កជាអគ្គិភ័យឆាបឆេះរថយន្តទាំងស្រុងតែម្តង មុនសមត្ថកិច្ចបានមកដល់។
– ករណីអគ្គិភ័យខាងលើក្រុមសង្ក្រោះបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនចំនួន០១គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន០១ឡានពន្លត់រលត់ទាំងស្រុង។
សូមបញ្ជាក់ថា រថយន្តដែលឆេះខាងលើមិនមានអ្នករងរបួសឬស្លាប់ឡើយ ចំណែកកំទេច រថយន្តត្រូវបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា៕

