អន្តរជាតិះ- មន្ត្រីអាមេរិកម្នាក់ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមិនធ្វើដំណើរទៅប្រទេសទួរគី ដើម្បីចូលរួមកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន នោះទេ។
– មន្ត្រីរូបនេះ បាននិយាយ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសសមាសភាពគណៈប្រតិភូរុស្ស៊ី ត្រៀមសម្រាប់កិច្ចពិភាក្សានេះ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Trump បានច្រានចោលថា លោក នឹងទៅប្រទេសតួកគីនៅថ្ងៃទី ១៥ ខែឧសភា ដើម្បីចូលរួមក្នុងកិច្ចចរចាស្តីពីការដោះស្រាយបញ្ហាអ៊ុយក្រែន។
– គណៈប្រតិភូរុស្ស៊ី នឹងដឹកនាំដោយមន្ត្រីវិមានក្រឹមឡាំង លោក Vladimir Medinsky ដោយរួមមានអនុរដ្ឋមន្ត្រីការបរទេស លោក Mikhail Galuzin ប្រធាននាយកដ្ឋានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Igor Kostyukov និងអនុរដ្ឋមន្ត្រីការពារជាតិលោក Alexander Fomin ។
– កាលពីថ្ងៃទី ១១ ខែឧសភា លោកពូទីន បានអំពាវនាវឱ្យអាជ្ញាធរក្រុងគៀវ បន្តកិច្ចចរចាផ្ទាល់ដែលពួកគេផ្អាក នៅឆ្នាំ ២០២២ ដោយគ្មានលក្ខខណ្ឌជាមុន។ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រកាសពីគម្រោងធ្វើដំណើរទៅកាន់ប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍នេះ។
– សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump ជំរុញឱ្យអ៊ុយក្រែន ទទួលយកភ្លាមៗនូវការផ្តល់ជូនរបស់លោកពូទីន សម្រាប់កិច្ចពិភាក្សា។
– ទោះជាយ៉ាងណា មន្ត្រីសេតវិមាន បាននិយាយ កាលពីថ្ងៃទី ១៣ ខែឧសភា ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងបេសកជនពិសេសប្រធានាធិបតីលោក Steve Witkoff រួមទាំងបេសកជនពិសេសសម្រាប់អ៊ុយក្រែន លោក Keith Kellogg នឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ផងដែរ៕
