សមត្ថកិច្ច ឃាត់ខ្លួនចោរលួចម៉ូតូបញ្ជូនទៅតុលាការ

ខេត្តរតនគិរី៖- ជនសង្ស័យម្នាក់ត្រូវបានអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូនិងទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ប៉ុន្តែរត់គេចខ្លួនមិនផុត។

– ជនសង្ស័យត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចចម្ការស្វាយចន្ទីរ ស្ថិតក្នុងភូមិប៉ាទាត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡន ឈាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅក្នុងភូមិកាណាងកេត ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី បានធ្វើសកម្មភាពលួចយកម៉ូតូ និងទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ ពេជ្រ ស្រីរដ្ឋ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

– វត្ថុតាងដកហូត ម៉ូតូ១គ្រឿងម៉ាក វ៉េវ ឆ្លាម ពណ៌ក្រហមនិងទូរស័ព្ទដៃម៉ាក អាយហ្វូនចំនួន ២គ្រឿង។

– បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណំុរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធី៕

 

 

You might like