លោកផ្កាយ១ សម្បត្តិ កុសល ត្រូវតុលាការ ខេត្ត ចេញដីកាឃុំខ្លួនដាក់ ពន្ធនាគារខេត្ត សៀមរាបរួចហេីយនៅ យប់ថ្ងៃទី ១០ ខែ ឧសភា

សៀមរាប ៖ ករណី លោកផ្កាយ១ សម្បត្តិ កុសល មន្ត្រី នគរបាល ជាតិ ត្រូវបាន ប្រមុខ រាជ រដ្ឋាភិបាល អោយ អង្គភាព ប្រឆាំង អំពេីពុករលួយស្រាវជ្រាវ ឃាត់ខ្លួន បញ្ជូនទៅ តុលាការចាត់ការតាមច្បាប់ បន្ទាប់ ពី បុគ្គល រូបនេះ ប្រព្រឹត្ត កំហុស ជាច្រេីន ជាពិសេសធ្វេី អោយ ប៉ះពាល់ ដល់ ប្រជា ពលរដ្ឋស្លូតត្រង់ ។ តុលាការ ខេត្ត សៀមរាប បានចេញដីកាឃុំខ្លួនដាក់ ពន្ធនាគារខេត្ត សៀមរាបរួចហេីយនៅ យប់ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ ម្សិលមិញ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ចំណាត់ការ ជាបន្តបន្ទាប់ របស់ រាជ រដ្ឋាភិបាល ទៅលេី មន្ត្រី ខិលខូច ជាសារមួយ ផ្ញេីទៅ បុគ្គល ខិលខូចមួយ ចំនួនដែល កំពុងពួក លាក់ខ្លួននៅ តាម ស្ថាប័នរដ្ឋ អោយ ពិចារណា កែប្រែ កំហុស ដេីម្បី បន្ត បំរេី ជាតិ និង ប្រជា ពលរដ្ឋ ដោយ សេចក្ដី ស្មោះត្រង់ ។ ថ្នាក់ដឹកនាំរាជ រដ្ឋាភិបាល មិន គាំទ្រ មិនការពារ មន្ត្រីខិលខូចឡេីយ ។ ដូច្នេះឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល បានស្គាល់រសជាតិច្បាប់ហើយ បើខ្លួនអនុវត្តខុសច្បាប់៕

 

 

You might like