អន្តរជាតិះ- ទូរទស្សន៍ GeoTV បានរាយការណ៍ ដោយដកស្រង់សម្តីអាជ្ញាធរអាកាសយានដ្ឋានប៉ាគីស្ថានថា ប្រទេសនេះ ប្រកាសបិទបណ្តោះអាសន្ននៃដែនអាកាសជាថ្មី។
– ការប្រកាសនេះ នឹងមានរយៈពេលរហូតដល់ថ្ងៃត្រង់ ថ្ងៃស្អែក ដោយហេតុផលសន្តិសុខ ដោយសារការវាយប្រហាររបស់ឥណ្ឌា កាន់តែកើនឡើង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើតាមរបាយការណ៍ បានឲ្យដឹងថា ប្រទេសឥណ្ឌា ធ្វើការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសចំនួន ៣ នៅក្នុងប្រទេសប៉ាគីស្ថាន នាពេលថ្មីៗនេះ បង្ខំចិត្តឲ្យប្រទេសប្រកាសបិទដែនអាកាសម្ដងហើយម្ដងទៀត ។

