អន្តរជាតិះ- បទឈប់បាញ់រយៈពេល ៣ ថ្ងៃ ដែលប្រកាសដោយរុស្ស៊ី បានចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍នេះ ដោយគេសង្កេតឃើញថាទីក្រុងនានារបស់អ៊ុយក្រែន ហាក់មានភាពស្ងប់ស្ងាត់ ការបាញ់ផ្លោង និងវាយប្រហារផ្សេងៗ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទោះជាយ៉ាងណា កងទ័ពអាកាសរបស់អ៊ុយក្រែន រាយការណ៍ថា បន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់ដែលប្រកាសដោយវិមានក្រឹមឡាំងមក យន្តហោះរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកចំនួន ៣ ដងលើតំបន់ Sumy ភាគខាងជើង។
– បទឈប់បាញ់របស់រុស្ស៊ី ដែលប្រកាសអំឡុងខួបលើកទី៨០ នៃការចាញ់សង្គ្រាមលោកលើកទី២ របស់ពួកណាស៊ីអាល្លឺម៉ង់ បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ ថ្ងៃពុធ (ម៉ោងនៅក្រុងមូស្គូ) ។
– ជាផ្នែកមួយនៃព្រឹត្តិការណ៍គម្រប់ខួបនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំផ្សេងទៀតនៅទីក្រុងមូស្គូ ហើយនឹងពិនិត្យមើលឡើងវិញនូវក្បួនដង្ហែរយោធានៅលើទីលានក្រហមនៃទីក្រុងម៉ូស្គូ នៅថ្ងៃទី ៩ ខែឧសភា។
– ដោយឡែក កន្លងមក ភាគីអ៊ុយក្រែន បានហៅបទឈប់បាញ់នេះថាជាការប្រឌិតរបស់លោកពូទីន ដើម្បីបង្កើតចំណាប់អារម្មណ៍ដល់ពិភពលោក ប៉ុណ្ណោះ ។
– គួរបញ្ជាក់ថា មកថល់ពេលនេះ គេសង្កេតឃើញថាទីក្រុងមួយចំនួនរបស់អ៊ុយក្រែន មានសភាពស្ងប់ស្ងាត់ មិនមានការប្រយុទ្ធនោះទេ ៕
