អគ្គីភយ័ ឆេះរថយន្តដឹកសាំង រាលដាលចូលដល់ផ្ទះពលរដ្ឋបណ្តាលឲ្យស្លាប់ក្មេងៗចំនួន៣នាក់នៅស្រុកព្រៃនប់

ព្រះសីហនុះ- (បឋម)-មានសេចក្តីរាយការណ៍ពី ពលរដ្ឋមកថា មានរថយន្តដឹកសាំងរបស់ក្រុមហ៊ុនមួយបានចតបូមប្រេងនៅមុខផ្ទះពលរដ្ឋ ហើយបង្ករជាអគ្គីភយ័ ជាអណ្តាតភ្លើងឡើងសន្ធោ សន្ឋៅ ឆេះរាលដាលចូលដល់ផ្ទះបណ្តាលឲ្យ ក្មេងប្រុស ស្រី ចំនូន៣នាក់បងប្អូនឆេះស្លាប់តែម្តង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សេចក្តីរាយការណ៍ប្រាប់ថា ហេតុការណ៍នេះកើតនៅបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រែប្រស់,ឃុំទឹកថ្លា,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ នៅវេលាម៉ោងជិត១២យប់ថ្ងៃទី ៧ខែឧសភាឆ្នាំ២០២៥ (ជិតឆ្លងចូលព្រឹកថ្ងៃទី៨ខែឧសភា)។

ប្រភពដដែលបន្តរថាះ ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នោះ មាន ចំនួន៣នាក់ (ស្រី១នាក់ប្រុស២នាក់)។

យើងខ្ញុំសូមចូលរួមសោកស្តាយ រំលែកទុក្ខជាមួយក្រុមគ្រួសារ ពីចម្ងាយ ផង។

 

You might like