ចាប់បាន ត្រីក្លាសេ ជាង២តោន នៅបាត់ដំបងដែលនាំចូលពីប្រទេសជិតខាង ដោយគ្មានលិខិតអនុញ្ញាត

បាត់ដំបងះ- កម្លាំងនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ​ស្នងការដ្ឋានសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត ១គ្រឿង ម៉ាក​Hyundai ពណ៌បៃតង ផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច​ ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល​ (នាំចូល​ពីប្រទេសថៃ)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សមត្ថកិច្ច រកឃើញ ត្រីប្រាក្លាសេ ប្រហែល២០០០គីឡូក្រាម និងត្រីកន្ធរបង្កក ទំងន់ ៥០០គីឡូក្រាម។ ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបើករថយន្ត​ មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុ​វត្តនីតិវិធីបន្ត៕

 

 

You might like