ប្រមុខណាតូ សរសើរចិន មុខជប៉ុន ចំពោះការវិនិយោគលើវិស័យការពារជាតិ

អន្តរជាតិះ- ប្រមុខអង្គការណាតូ បាននិយាយ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដោយលើកឡើងពីអំណាចរបស់ប្រទេសចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អគ្គលេខាធិការ លោក Mark Rutte បានកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ដែលចេញផ្សាយថា ការកសាងកងកម្លាំងប្រដាប់អាវុធ និងការវិនិយោគនៅក្នុងឧស្សាហកម្មការពារជាតិរបស់ចិន និងនៅក្នុងសមត្ថភាពការពារជាតិរបស់ពួកគេ គឺធ្វើឲ្យយើងភ្ញាក់ផ្អើល។

– ការអត្ថាធិប្បាយខាងលើនេះ កើតឡើងអំឡុងលោក Rutte ទៅទស្សនាមូលដ្ឋានទ័ពជើងទឹក Yokosuka កាលពីថ្ងៃអង្គារ ហើយបន្តជួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani ដើម្បីអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

– ជាមួយគ្នានោះ លោក Rutte បានប្រាប់ Nakatani ថា ប្លុកណាតូ និងជប៉ុន នឹងចែករំលែកតម្លៃដូចគ្នា ហើយយើងប្រឈមមុខនឹងបញ្ហាជាច្រើនដូចគ្នា ដោយបន្ថែមថា ចិន កូរ៉េខាងជើង និងរុស្ស៊ី កំពុងបង្កើនសមយុទ្ធយោធា និងកិច្ចសហប្រតិបត្តិការ ដែលបំផ្លាញស្ថិរភាពពិភពលោក ហើយនោះមានន័យថាអ្វីដែលកើតឡើងនៅក្នុងបញ្ហាអឺរ៉ូ-អាត្លង់ទិក សម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្ទុយមកវិញ។

– លោក​ ​បន្ត​ថា​ កិច្ចសហប្រតិបត្តិការ​ជប៉ុន​-​ណា​តូ​ កាន់តែ​រឹងមាំ​ គឺ​ចាំបាច់​ក្នុង​ពិភពលោក​ដែល​កាន់តែ​គ្រោះថ្នាក់​ ។

– គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់លោក Rutte នេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ដាក់​សម្ពាធ​ដល់​សមាជិក​ដទៃ​ទៀត​នៃ​សម្ព័ន្ធភាព​អឺរ៉ុប​ដែល​ភាគច្រើន​ស្ថិតក្នុងប្លុកណាតូ ឲ្យ​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា៕

 

You might like