លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី ០៧មេសា មានចំនួន ២៩ករណី នឹងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៣នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៣នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៧៣នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៣៤នាក់(ស្រី ២នាក់)
+ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ៣៣នាក់(ស្រី ១នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែមេសា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៩០,៣៧ក្រាម។

– លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ១១អង្គភាព
១ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៩,៧៨ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,១០ក្រាម។

៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ២១,៤៥ក្រាម។

៤ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាត់ចែង ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៩នាក់ ចាប់យកIce ០,៩៦ក្រាម។

៥ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៣,១៩ក្រាម។

៦ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ១៧,៤០ក្រាម។

៧ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,០១ក្រាម។

៨ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៦ក្រាម។

៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។

១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ១នាក់។

១១ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៨៥ក្រាម។

PM : ២អង្គភាព
១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦១ក្រាម។

២ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៣,៣៣ក្រាម។

 

 

You might like