អគ្គីភយ័ឆាបឆេះផ្ទះពលរដ្ឋអស់២ ខ្នង នៅក្រុងព្រះសីហនុ

ព្រះសីហនុះ- កាលពី វេលាម៉ោងជាង ២រសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចឲ្យដឹងថា អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង នៅម្តុំអូរ១ ស្ថិតនៅចំណុចក្រុម១៥ ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

– ផ្ទះពលរដ្ឋដែលខូចខាត ផ្ទះទី១សង់អំពីថ្មខាងក្រោម ដំបូលប្រក់សង្ក័សីមានកម្ពស់០១ជាន់ ទំហំទទឹង៨ម៉ែត្រ×បណ្ដោយ១២ម៉ែត្រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ផ្ទះទី២សង់អំពីឈើជាន់ផ្ទាល់ដី
មានទំហំទទឹង៤ម៉ែត្រ×បណ្ដោយ៦ម៉ែត្រ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ
ឈ្មោះ អ៊ួង ស្រីនី ភេទស្រី អាយុ៤៦ ជនជាតិ ខ្មែរ មុខរបរ លក់កាហ្វេ(ម្ចាស់ផ្ទះទី១) និងឈ្មោះ ត្រង ចំរើន ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុនរបរ រត់កង់បី(ម្ចាស់ផ្ទះទី២)។
ការឆេះខូចខាតរួមមាន៖
ផ្ទះទី(១) ទំហំ៤ម៉ែត្រ×៦ម៉ែត្រ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះខូចខាតអស់ទាំងស្រុង។
ឆេះផ្ទះទី(២) ទំហំ៨ម៉ែត្រ×១២ម៉ែត្រព្រមទាំងសម្ភាៈប្រើប្រាស់ក្នុងផ្ទះឆេះខូចខាតអស់ទាំងស្រុង។

– ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕

 

 

You might like