ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៧៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែមេសា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ៖
+ជួញដូរ ៦ករណី ឃាត់ ២៤នាក់ (ស្រី ៣នាក់)
+ដឹកជញ្ជូន រក្សាទុក ២០ករណី ឃាត់ ៤០នាក់ (ស្រី ៦នាក់)
+ប្រើប្រាស់ ១៧ករណី ឃាត់ ១១៤នាក់ (ស្រី ១០នាក់)។
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែមេសា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២២២០៤,៦២ក្រាម។
-មេតំហ្វេតាមីន(Wy)= ២,៦៨ក្រាម។
-កេតាមីន(Ke)= ៧៨៧១០,៧៣ក្រាម។
-អុិចស្តាសុី(mdma)= ២១៧១,៥៥ក្រាម។
-កាទីណូន(Cathinone)= ១២,២៣ក្រាម។
លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២១៨៩២,៤៣ក្រាម, Ke ៧៧៨៨១,៦៧ក្រាម, MDMA ២១៧១,៥៥ក្រាម និងCathinone ១២,២៣ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ៤ករណី ឃាត់ ៧នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២,៦៤ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,១២ក្រាម។
៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ ស្រី ២នាក់។
៥ / ព្រះសីហនុ៖ ជួញដូរ ៤ករណី ឃាត់ ១៨នាក់ ស្រី ៣នាក់ រក្សាទុក ១៥ករណី ឃាត់ ៣១នាក់ ស្រី ៥នាក់ ប្រើប្រាស់ ១៥ករណី ឃាត់ ៩៦នាក់ ស្រី ៨នាក់ ចាប់យកIce ២៥៧,៣៩ក្រាម, Wy ០,៤៣ក្រាម និងKe ៨២៩,០៦ក្រាម។
៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៨,០៤ក្រាម និងKe ២,២៥ក្រាម៕
