ឃាត់ខ្លួនបុគ្គលិកស្ថានីយប្រេងឥន្ធនៈ០៩នាក់ ករណីលួចប្រេងសាំងរាប់ម៉ឺនលីត្រនៅខេត្តបាត់ដំបង

បាត់ដំបង៖ – បុគ្គលិកស្ថានីយ៍ប្រេងឥន្ទនៈ មួយកន្លែង ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបង ចាប់ខ្លួនយកទៅសាកសួរ លើសំណុំរឿង បាត់ប្រេង ជាងប្រាំម៉ឺនលីត្រ ដោយមិនដឹងមូលហេតុ នៅថ្ងៃទី១ខែមេសាឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការចាប់ខ្លួននេះសមត្ថកិច្ច បានស្រាវជ្រាវ សំណុំរឿងនេះ បន្ទាប់ពី ផ្នែកជំនាញព្រហ្មទណ្ឌ័ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ លីម អ៊ូរ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច (ប្រេងសាំង) នៅត្រង់ចំណុចការ៉ាស់សាំងយីហោជ្រៃកោង ស្ថិតនៅក្រុមទី១៩ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រព្រឹត្តដោយបុគ្គលិកធ្វេីការនៅទីនោះចំនួន ០៩នាក់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

– ប្រេងសាំងដែលបាត់បង់រួមមាន៖ ប្រេងសាំងសរុបចំនួន ៥៨៥៣៤លីត្រ (ប្រាំម៉ឺនប្រាំបីពាន់ប្រាំរយសាមសិបបួនលីត្រ) គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។

– ជនសង្ស័យចំនួន០៩នាក់ ១-ឈ្មោះ ចៅ សុភាព ហៅតឹល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ សឺន គឹមសេង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៣-ឈ្មោះ វឿន សុជាតិ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៤-ឈ្មោះ ង៉េវ ជីវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៥-ឈ្មោះ ចៅ ចាន់ទី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៦-ឈ្មោះ យួម វិទូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៧-ឈ្មោះ រិន ដារិត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៨-ឈ្មោះ សាន សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និង៩-ឈ្មោះ ផុន សុពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

– ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានសហការគ្នាលួចបាញ់ប្រេងសាំងនៅការ៉ាសដែលពួកខ្លួនធ្វេីការនោះលក់ បានលុយជារេីយៗមកយូហេីយ ពេលដែលលក់បានលុយពួកខ្លួនបានយកលុយចែកគ្នា ។ មូលហេតុ ដែលពួកខ្លួនលួចប្រេងបានគឺដោយសាមានក្បាលបាញ់ប្រេងមួយខូចវ៉ានភ្លេីងពេលដែលបាញ់ប្រេងចេញអត់មានទិន្នន័យចូលម៉ាស៊ីនទេ។

– ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

You might like