ព្រះវិហារ៖ – ត្រាក់ទ័រភ្ជួរដីដាំដំឡូងជាន់លើមីនតោនផ្ទុះ បណ្តាលឱ្យរងការខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសធ្ងន់ម្នាក់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នេះយោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនបានឲ្យដឹង នៅវេលាម៉ោង១៥៖២៦នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកបើកបរត្រាក់ទ័រ ឈ្មោះ វន វុន ភេទប្រុស អាយុ ៣១ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសម្តេចអគ្គមហាសេនាបតីតេហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
