លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី ២៨មីនា មានចំនួន ១០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣២នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ៣នាក់)
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១០នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់(ស្រី ០នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៥៥,៦៩ក្រាម។
-កញ្ឆា = ៤៨៩,៣០ក្រាម។

– លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៣ក្រាម។

២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៣,៨៥ក្រាម។

៣ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ៣នាក់ ចាប់យកIce ១០១,០៤ក្រាម។

៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៩៩ក្រាម និងកញ្ឆាស្ងួត ៤៨៩,៣០ក្រាម។

៥ / កំពត៖ អនុវត្តន៍ដីកា ១ករណី ចាប់ ២នាក់ ១នាក់។

PM : ៣អង្គភាព
១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២០ក្រាម។

២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៤ក្រាម។

៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៨,៣៤ក្រាម។

 

You might like