Zelensky មិនទទួលស្គាល់ជំនួយអាមេរិកណាមួយ ជាបំណុលទេ

អន្តរជាតិះ- លោកប្រធានាធិបតី Vladimir Zelensky បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ុយក្រែន បដិសេធ សម្រាប់អ្វីដែលថាជំនួយយោធា នាពេលកន្លងមកដែលសហរដ្ឋអាមេរិក បញ្ជូនមកថាជាបំណុលនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាម សារព័ត៌មាន Pravda របស់អ៊ឺរ៉ុប បានរាយការណ៍ថា សេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ស្តីពីធនធានរ៉ែកម្រ ចែងថាទីក្រុងគៀវ គួរតែផ្តល់សំណងសម្រាប់ជំនួយទាំងអស់ដែលអាចលើសពី ១២០ ពាន់លានដុល្លារ។

– ជាមួយគ្នានោះ លោក Zelensky បានលើកឡើងថា អ៊ុយក្រែន បានទទួលសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីស្តីពីធនធានធម្មជាតិពីសហរដ្ឋអាមេរិក ដែលខុសពីកិច្ចព្រមព្រៀងមុនៗ។ តែអ៊ុយក្រែន នឹងមិនទទួលស្គាល់ជំនួយយោធារបស់សហរដ្ឋអាមេរិកជាបំណុលទេ ។

– លោក​ បាន​បន្ថែម​ថា យើង​អរគុណ​ចំពោះ​ការ​គាំទ្ររាល់ជំនួយអាមេរិក ប៉ុន្តែ​សូមជម្រាបថាវា​មិន​មែន​ជា​របស់កម្ចី​ណាមួយនោះទេ។

– គួរបញ្ជាក់ថា កំណែមុននៃកិច្ចព្រមព្រៀងរ៉ែនេះ មិនត្រូវបានចុះហត្ថលេខាទេ ដោយសារតែការឈ្លោះប្រកែកគ្នាដោយពាក្យសំដីរវាង លោក Zelensky និងមេដឹកនាំអាមេរិក នៅសេតវិមាន។ គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះត្រូវបានផ្តួចផ្តើមឡើងដោយទីក្រុងគៀវ ខណដែលខ្លួនព្យាយាមធ្វើឱ្យប្រាកដថា ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ បន្តផ្តល់ជំនួយដល់ខ្លួន៕

 

 

You might like