លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២៦មីនា ចំនួន ២៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៨នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៨នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៣៨នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមីនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣៦៣២,៨៦ក្រាម។
-កេតាមីន(Ke)= ៥០៣,៤៥ក្រាម។
-អុិចស្តាសុី(mdma)= ៨,៨៨ក្រាម។
-នីមេតាហ្សាប៉ាម(N-zapam)= ០,៣៨ក្រាម។
-គីមីផ្សំ = ១២៧១,២១ក្រាម។

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣៥១២,០៧ក្រាម, Ke ៤៩១,១៥ក្រាម, MDMA ០,៧០ក្រាម, N-zapam ០,៣៨ក្រាម និងគីមីផ្សំ ១២៧១,២១ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០៦,៨៨ក្រាម។

៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ឮ ១នាក់ ចាប់យកIce ១,១៩ក្រាម។

៤ / រាជធានីភ្នំពេញ៖ រក្សាទុក ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ០,៧៣ក្រាម។

៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៨៧ក្រាម។

៦ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ៤,៩៦ក្រាម និងKe ០,១៣ក្រាម។

PM : ២អង្គភាព
១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

២ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,១៦ក្រាម។

 

 

You might like