អន្តរជាតិះ- បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានប្រាប់អ្នកកាសែតអាមេរិក នៅក្នុងបទសម្ភាសន៍មួយថា ថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែន បង្ហាញការយល់ព្រមក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេស ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Witkoff បានបន្ថែមថា មេដឹកនាំប្រទេសនេះ យល់ស្របរៀបចំឲ្យមានការបោះឆ្នោត បន្ទាប់ពីខកខាន ដោយសារសង្គ្រាម និងក៏ដោយសារតែមានការជំរុញពីសហរដ្ឋអាមេរិក ផងដែរ។
– លោក ក៏បានរំលឹកថា ជំហររបស់រុស្ស៊ី កន្លងមក មិនមានការយល់ស្របពីសំណាក់មេដឹកនាំលោក Zelensky នោះទេ ដូច្នេះ បើមិនមានការបោះឆ្នោតថ្មី បទឈប់បាញ់នឹងកើតឡើងដូចម្ដេច។
– គួរបញ្ជាក់ថា អាណត្តិលោក Zelensky បានផុតកំណត់តាំងពីមួយឆ្នាំមុន ប៉ុន្តែដោយសារសង្គ្រាមមិនថមថយ ទើបលោក បន្តដឹកនាំបណ្ដោះអាសន្ន ទាំងដែលមានការរិះគន់ថាលោក ដឹកនាំប្រទេសដោយខុសច្បាប់៕
