សមត្ថកិច្ចប្រើពេលជិត១២ម៉ោង ដើម្បីលួងលោមបុរសជនជាតិចិនម្នាក់ចេញតាមបង្អួចមកឈរ ស្រែកលើកន្ទុយម៉ាស៊ីនត្រជាក់ អាគារខ្ពស់

ព្រះសីហនុ-(ដំណឹងបន្ថែម) – ទីបំផុត អាជ្ញាធរសមត្ថកិច្ចចំរុះ និងក្រុមសង្គ្រោះ៩១១បានលួងលោមឲ្យបុរសម្នាក់ជាជនជាតិចិន ដែលចេញតាមបង្អួចមកឈរលើកន្ទុយម៉ាស៊ីនត្រជាក់(អាគារខ្ពស់) ជាង១២ម៉ោង ឲ្យចុះមកក្រោមវិញដោយសុវត្ថិភាពហើយ នៅវេលាម៉ោងជាង ១២រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅសណ្ឋាគារអន្តរជាតិតោពីរ ក្នុងសង្កាត់៤ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

បញ្ជាក់ថាះ- សមត្ថកិច្ចចំរុះប្រើពេលជិត៧ម៉ោងហើយ ក្នុងការជួយសម្រួលនិងសង្គ្រោះបុរសជនជាតិចិនម្នាក់ ដែលចេញតាមបង្អួចមកឈរខាងក្រៅអាគារកម្ពស់ជិត១០ជាន់(មិនទាន់ដឹងមូលហេតុ) នៅសណ្ឋាគារអន្តរជាតិតោពីរ ក្នុងសង្កាត់៤ក្រុងព្រះសីហនុ ដែលបឋមៗគេគិតថា បុរសនេះទំនងជាចង់លោតទម្លាក់ខ្លួន តាំងពីម៉ោងជាង១រសៀលថ្ងៃទី ២០មីនាឆ្នាំ ២០២៥នេះ ហើយគិតត្រឹមម៉ោង៧យប់នេះបុរសនោះមិនទាន់យល់ព្រមចូលក្នុងអាគារវិញនៅឡើយ។

– សមត្ថកិច្ចមួយផ្នែកបានឡើងទៅជជែកសម្រួលឲ្យបុរសនេះចូលមកក្នុងអាគារវិញ ក្នុងនោះខាងក្រុមហ៊ុនក៍ជជែកសម្រួលថានឹងផ្តល់ប្រាក់មួយចំនួនផងដែរឲ្យតែយល់ព្រមចូលមកក្នុងអាគារវិញ ចំណែកនៅខាងក្រោមផ្ទាល់ដីសមត្ថកិច្ចលោកប្រើពោងខ្យល់និងត្រៀមឧបករណ៍ផ្សេងៗការពារសង្គ្រោះក្នុងករណីបុរសនេះលោតមកក្រោម ឬធ្លាក់ដោយប្រការចៃដន្យណាមួយ។
អ្នកដែលហត់នឿយខ្លាំងក្នុងករណីនេះ គឺមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចចំរុះរបស់យើង៕

You might like