អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ ដោយសំដៅលើអតីតមេដឹកនាំលោក ចូ បៃដិន ថា ជាមនុស្សល្ងីល្ងើ ដែលផ្តល់ប្រាក់ឱ្យអ៊ុយក្រែន រាប់ពាន់លាន។
– លោក ត្រាំ បានលើកឡើងថា យើងកំពុងចាប់ផ្ដើមកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន លើប្រភពដែនដីកម្រ ដូច្នេះយ៉ាងហោចណាស់យើងអាចនិយាយថាយើងទទួលបានប្រាក់របស់យើងមកវិញ ហើយយើងអាចធ្វើអ្វីមួយបាន។ ទឹកប្រាក់យើងចំនួន ៣៥០ ពាន់លានដុល្លារ នៅអ៊ុយក្រែន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានបន្ថែមថា លោក បៃដិន ផ្តល់ប្រាក់ឲ្យគេប្រៀបដូចលោក ជាមនុស្សល្ងង់ ។
– យោងតាម លោក ត្រាំ ក៏បានបញ្ជាក់ថា ទោះកន្លងមក អឺរ៉ុប ផ្ដល់ជំនួយចំនួន ១០០ ពាន់លានដុល្លារដល់អ៊ុយក្រែន ក៏ដោយ ប៉ុន្តែប្រាក់ទាំងនោះគឺជាប្រាក់កម្ចី ទេ។
– គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ីមក ប្លុក EU បានដើរតួនាទីសំខាន់ក្នុងការផ្ដល់ជំនួយ បន្ទាប់ពីអាមេរិក ដែលក្រោមការដឹកនាំរបស់លោក ចូ បៃដិន ៕

