ជប៉ុន ក្លាយជា​ក្រុម​ដំបូងគេ ​ដែលកក់កៅអី​ World Cup 2026 ក្រោយ​ឈ្នះ​បារែន

កីឡាះ- ក្រុមជម្រើសជាតិជប៉ុន ក្លាយជា​ក្រុមទ្វីបអាស៊ីដំបូងគេ ដែលកក់កៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2026 ក្រោយយកឈ្នះការប្រកួតលើបារែន លទ្ធផល ២-០ ​ វគ្គជម្រុះជុំទី៣ ទ្វីបអាស៊ី ក្នុងពូល C កាលពីយប់មិញ។ ពីរគ្រាប់របស់ជប៉ុនកើតឡើងដោយកីឡាករ Daichi Kamadaនាទីទី៦៦ និងកីឡាករ Takefusa Kuboនាទីទី៨៧។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លទ្ធផលនេះធ្វើឲ្យជប៉ុន កក់កៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2026 មុនគេ ក្នុងទ្វីបអាស៊ី ឆ្លងកាត់ការប្រកួតចំនួន ៧លើក នៅពូល C ​ឈ្នះ​ ៦លើក និងស្មើ ១លើក រកបានចំនួន ១៩ពិន្ទុ ខណៈនៅសេសសល់ការប្រកួត។ សូមជម្រាបថាព្រឹត្តិការណ៍ FIFA World Cup 2026 នឹងរៀបចំឡើងនៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក៕

 

 

You might like