កីឡាះ- ថ្លែងក្នុងសន្និសិទសារព័ត៌មានក្រោយចប់ការប្រកួតមិត្តភាពជាមួយវៀតណាម លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា “កីឡាករកម្ពុជាយើងធ្វើបានល្អនៅវគ្គទី២ ប៉ុន្តែបើសិនជាធៀបទៅនឹងវៀតណាម គឺខាងវៀតណាមគេធ្វើបានល្អជាង ដោយវៀតណាមលេងដោយប្រុងប្រយត្ន បើលទ្ធផលវិញខ្ញុំមិនសូវជាពេញចិត្ត ប៉ុន្តែការបង្ហាញខ្លួនរបស់កីឡាករកម្ពុជាយើងគឺមិនអន់នោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបន្តថា ចំណែកនៅវគ្គទី១ យើងធ្វើមិនសូវបានល្អទេ មិនសូវមានបាល់លេង ជាពិសេសតំបន់បម្រើ ត្រង់ចំណុចនេះខ្ញុំនិងយកទៅកែលម្អ ពិភាក្សាជាមួយកីឡាករនៅចំណុចខ្វះខាត”។
– សូមជម្រាបថា ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ២-១ នៃការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ នៅ កីឡដ្ឋាន Gò Đậu, ខេត្ត Binh Duong ប្រទេសវៀតណាម៕
