ក្រុមហាម៉ាស ប្រតិកម្មខ្លាំងដោយថាអ៊ីស្រាអែល កំពុងរំលោភបទឈប់បាញ់ពេញបន្ទុកហើយ

អន្តរជាតិះ- ចលនាប៉ាឡេស្ទីនហាម៉ាស បានទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែល លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចេញមុខទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយ ដោយចលនានៅលើបណ្តាញ Telegram ថា យើងទាមទារឱ្យអ្នកសម្របសម្រួលក្នុងរដ្ឋបាល លោក Netanyahu ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។
– ចលនានេះ ក៏បានជំរុញឱ្យសម្ព័ន្ធរដ្ឋអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម ទទួលបន្ទុកជាប្រវត្តិសាស្ត្រ ដោយគាំទ្រដល់ភាពរឹងមាំ និងការតស៊ូដ៏អង់អាចរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ៕

 

You might like